សម្លាញ់អើយ ឯងបើកទូរស័ព្ទចូលគ្រុបភ្លាម ឃើញបែបនេះ សួរថាទប់អារម្មណ៍ម៉េចបាន ទទួលយកមិនបានទេ
ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Monira Meas បានបង្ហាញពីក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីមិត្តភ័ក្ដិរបស់ខ្លួនដែលមានឈ្មោះ ហេង សុវណ្ណ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ បណ្ដាលឲ្យបាត់ បង់ ជីវិត។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ជាមួយគ្នានេះ ប្រភពដដែលខាងលើបានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«សម្លាញ់អើយឯងបើកទូរស័ព្ទចូលគ្រុបភ្លាម ឃើញបែបនេះ សួរថាទប់អារម្មណ៍ម៉េចបាន ទទួលយកមិនបានទេព្រោះគ្រាន់តែខានឮសម្លេងគ្នាមួយយប់សោះ ឯងនិយាយមិនចេញទេ នៅសល់តែសម្លេងក្នុងគ្រុប សារចាស់ៗៗ រូបភាពចាស់ៗ
យើងថាជួបគ្នាឆាប់ៗ ឥឡូវមិនទាន់ដល់ថ្ងៃណា ម៉េចសម្លាញ់ទៅលឿនម៉េស សុវណ្ណ អើយ សុវណ្ណ Mr.Google របស់ពួកយើង Heng Sovan ពួកយើងសូមឲ្យវិញ្ញាណក្ខន្ធមិត្ត ទៅឲ្យបានសុខ ពួកយើងចងចាំពីសម្លាញ់ជានិច្ច មិត្តសម្លាញ់ជារៀងរហូត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។