ព្រោះតែជនទី៣ ជាព្រាយ មានចិត្តស្រឡាញ់ បានយកជីវិតតារាចម្រៀង និងគំរាមតាមធ្វើបាបសាច់ញាតិ បើមិនព្រមធ្វើរឿងនេះ
ជឿជាក់ប្រិយមិត្តប្រាកដជាបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងដំណឹងដ៏ក្រៀមក្រំបំផុត ដែលបុរសម្នាក់ឈ្មោះ ឈឿន សំណាង ជាអ្នកចម្រៀង បានទទួលមរណភាពក្នុងហេតុការណ៍ឆេះកាលពីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចអាគារផ្សារទំនើបអាស៉ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីនេះមានការរៀបរាប់ទាំងព្រឺសម្បុរអំពីដំណើរសាច់រឿងអបិយជំនឿ ដែលមានព្រាយ ក្រឡាភ្លើង នៅចាំក្លឹប បានបន្លំចូលសន្ធិតខ្លួនសាច់ញាតិជន រង គ្រោះ ខាងលេី ហេីយបានកុហកថាខ្លួនជាជនរង គ្រោះ មកលាក្រុមគ្រួសារ តែត្រូវអាចារ្យបាននិយាយថាមិនមែនជាព្រលឹងជន រង គ្រោះនោះទេ ហេីយពេលកំពុងបូជា ស. ព ស្រាប់តែព្រាយនេះក៏បានចូលសន្ធិតម្តងទៀតក្នុងខ្លួនសាច់ញាតិម្នាក់ទៀត និងបានយំស្រែកទួញសោក ហេីយពេលនោះក៏ត្រូវបានអាចារ្យធំដែលចេះមេីលក៏បាននិយាយថាមិនមែនជាព្រលឹងអ្នកដែលស្លា. ប់ ទេ ទេីបព្រាយនោះក៏បានចេញចរិតពិត និងបានសារភាពថា វាស្រលាញ់បុរសម្នាក់ហ្នឹង ក៏មានចិត្តមិនចង់ឲ្យសាច់ញាតិទៅអញ្ជើញព្រលឹងអោយចេញមកវិញ ដេីម្បីឲ្យបាននៅជាមួយវា។
បន្ទាប់មកទៀត អ្នកដែលចេះខាងផ្លូវងងឹតក៏បានសមាធិមេីលឃេីញព្រលឹងជន រង គ្រោះយំ ហើយស្រែកច្រៀង ទាំងមិនទាន់ដឹងខ្លួនថា បាន ស្លា. ប់ នោះទេ ព្រោះតែមិនទាន់គ្រប់ប្រាំពីរថ្ងៃ។ ដឹងដូចនេះ ក្រុមគ្រួសារជន រង គ្រោះ ក៏បានគិតថាត្រូវទៅអញ្ជើញព្រលឹងជន រង គ្រោះចេញពីទីនោះដេីម្បីបានទៅចាប់ជាតិ តែត្រូវព្រាយនោះបានគំរាមថា នឹងមិនដោះលែងព្រលឹងម្នាក់ប្រុសហ្នឹងអោយចាប់ជាតិទេ ហើយវានឹងស.ម្លា. ប់ ក្នុងគ្រួសារខាងប្រុសម្តងមួយៗ។
ដោយមេីលឃេីញបែបនេះ ខាងក្រុមគ្រួសារក៏បានសម្របសម្រួលជាមួយព្រាយ ហេីយព្រាយក៏បាននិយាយថា ទាល់តែរៀបចំពិធីមង្គលការអោយវា ដល់ចឹងហេីយក្រុមគ្រួសារក៏បានរៀបចំពិធីមង្គលការដោយមានរូបម៉ារាកាំងជាតំណាង និងមានអាចារ្យ ក៏ដូចជាភ្លេងខ្មែរប្រគំដូចពិតៗតែម្តង។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម