សមត្ថកិច្ច ឃា ត់ ខ្លួន ជន ស ង្ស័យម្នាក់ដែលប្រព្រឹត្តអំពើ ឆរបោ ក តាមអនឡាញ ដោយបានធ្វើការ Live ចែកលុយចែកមាសជាច្រើន
ស្ទឹងត្រែង : ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចង្អុលណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ ឃា ត់ ខ្លួនជនស ង្ស័យឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តអំពើ ឆរបោ ក តាមអនឡាញ(online) ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយចែកមាសជាច្រើន ។ នេះបេីយោងតាមការបង្ហោះពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាយប់ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ នេះ។
ប្រភពខាងលើបានបន្តទៀតថា បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរថា ប្រសិនជាបងប្អូនណាដែលត្រូវបានជនខាងលើដែលមានហ្វេសប៊ុកឈ្មោះ Hwe Kmn នេះបោកប្រាស់នោះ សូមទំនាក់ទំនងមកផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរស័ព្ទមកផ្ទាល់តាមរយៈលេខ 088 52 82 999 / 031 22 72 777 ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយស៊ែ (share) ឲ្យបានច្រើនដើម្បីឲ្យបងប្អូនដែលរងការបោកប្រាស់ បានមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទខាងលើ ។ សូមអរគុណ យើងរួមគ្នា ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ។