សោកស្ដាយណាស់ មិនគួរឯងទៅចោលគ្រប់គ្នាបែបនេះទេ ឯងមិនអាណិតប្រពន្ធកូនខ្លះទេ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Si No ដែលបានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៏(ជិះម៉ូតូធ្លាក់ប្រឡាយទឹក) កាលពីវេលាម៉ោងប្រមាណជា ០៨យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Hea Rom បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ថា៖«ពិតសោកស្ដាយខ្លាំងណាស់ មិនគួរឯងទៅចោលគ្រប់គ្នាបែបនេះទេ ឯងមិនអាណិតប្រពន្ធកូនឯងខ្លះទេឬ ទើបទៅមិនលានរណាមួយម៉ាត់បែបហ្នឹង សូមទៅឲ្យបានសុខសម្លាញ់ជូនដំណេីរឯងលើកចុងក្រោយ យើងលែងបានជួបគ្នាទៀតហើយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។