ខាងស្រីចេញមុខបកស្រាយហើយ រឿងរ៉ាវដែលចោទថារូបនាងបានលួចមានទំនាក់ទំនងស្នេហាថ្មីជាមួយគ្រូជោគជ័យ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវបែកបាក់ស្នេហារបស់គូស្នេហ៍មួយគូ កំពុងល្បីកក្រើកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលខាងប្រុសមានគណនីហ្វេសប៊ុកឈ្មោះ Richard Hann បានបង្ហាញពីក្តីឈឺចាប់ជាខ្លាំង ដោយបានទម្លាយប្រាប់ទៅកាន់មហាជនថាមនុស្សជាទីស្រឡាញ់របស់ខ្លួនបានលួចមានទំនាក់ទំនងស្នេហាថ្មីជាមួយបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាគ្រូជោគជ័យ។
ក្នុងនោះដែរ បុរសរូបនេះបានសរសេររៀបរាប់ឲ្យដឹងថា៖«ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។ ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង»។
ទន្ទឹមនឹងការលេីកឡេីងនេះដែរ ខាងស្រីដែលកំពុងរងនូវការរិះគន់ពីមហាជនជាច្រើននោះក៏បានចេញមុខមកធ្វើការបកស្រាយថា៖«ម៉េចហេីយ ដេីរតួកំសត់ឆ្អែតហេីយនៅ ដោយសារអ្នកពូកែកំសត់បែបនេះហេីយ ទេីបខ្ញុំទ្រាំរស់នៅដល់៤ឆ្នាំ បេីខ្ញុំដឹងថា ការអាណិតអាសូររបស់ខ្ញុំ ត្រូវអោយខ្ញុំទទួលលទ្ធផលបែបនេះ ខ្ញុំពិតជាសោកស្តាយណាស់មួយជីវិតនេះ។ សំរាប់អ្នកមានការពិចារណាអាចយល់បាន បេីសិនគាត់ពិតជាស្រលាញ់ខ្ញុំមែន មិនមែនមកបំផ្លាញគេ ហេីយអោយមនុស្សគ្រប់គ្នាស្អប់ខ្ញុំបែបនេះទេ។ គ្រប់យ៉ាងសុទ្ធតែជាអន្ទាក់ដែលគេរៀបចំឡេីងទាំងអស់ ដេីម្បីគៀបសង្កត់មនុស្សស្រីទន់ខ្សោយម្នាក់ ។ ខ្ញុំមិនសូវចេះបកស្រាយទេ បេីអ្នកទាំងគ្នាយល់ច្រលំហេីយ ក៏តាមហ្នឹងចុះ ទុកអោយច្បាប់ជាអ្នកដោះស្រាយ អ្នកមិនមែនជាខ្ញុំអ្នកមិនដឹងថាខ្ញុំជាជនរងគ្រោះទេ ។ អោយតែគេដេីរតួកំសត់ អ្នកកាត់សេចក្តីហេីយ ទាល់តែខ្ញុំចេះ drama ធ្វេីខ្លួនគួរឲ្យអាណិតដែរហេីយ»។
ប្រភពខាងស្រីបានបន្តទៀតថា៖«ខ្ញុំមិនបានក្បត់គាត់ទេ មានតែគាត់ខ្លួនឯងទេទេីបដឹងច្បាស់ ពេលខ្ញុំសំរេចចិត្តថាបែក គឺខ្ញុំបានប្រាប់គាត់ហេីយ តែគាត់ខ្លួនឯងមិនទទួល ហេីយខ្ញុំក៏អាណិតគាត់ ចង់អោយគាត់ព្យាបាលបេះដូងតាមសម្រួល ព្រោះខ្ញុំមិនមែនជាមនុស្សចិត្តដាច់។ មិនមែនមនុស្សរវល់សឹងអី សុខៗទៅមានពេលក្បត់រកអ្នកថ្មីទេ។ ខ្ញុំបានបែកពីគាត់ 2 ខែហេីយ ទេីបខ្ញុំជួបអ្នកក្រោយ សូមបងប្អូនកុំយល់ច្រលំ»។