អាណិតសមត្ថកិច្ចខ្លោចចិត្ត ខំបំពេញតួនាទី ដើម្បីសេចក្ដីសុខពលរដ្ឋនិងសង្គម ពាក់ម៉ាស់ឡើងខូចមុខខ្ទេច បែរជាត្រូវបុគ្គលិកដឹកជញ្ជូន បំពានបម្រាមបិទ ខ្ទ. ប់ ជិះម៉ូតូបំ បុ.ក បណ្ដាលឲ្យរ បួ ស ទៀត
បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន food Panda ម្នាក់ បានបើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ចហើយថែមទាំងជិះ បំ បុ.ក សមត្ថកិច្ចម្នាក់បណ្តាលអោយរ.ង រ បួ.ស ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍មួយនេះ បានកើតឡើងស្ថិតនៅត្រង់ចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦៖១៥នាទីល្លាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចដែល រង រ.បួ ស ក្នុងហេតុការណ៍ខាងលេីនេះ មានឈ្មោះ សុន ពន្លឺ មានឋានន្តរសក្ដិ ជាអនុសេនីយ៍ត្រី បម្រេីការជាកងកម្លាំង អ.ន្តរាគមន៍ពិសេស នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានទទួលរង រ.បួ.ស ត្រង់ផ្នែកជើង ហេីយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
ចំណែកជ.ន ប ង្ក ហេតុ មានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង២០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូនម្ហូបអាហារ food Panda។ បច្ចុប្បន្ន ជន ប ង្ក ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃា.ត់ ខ្លួនបញ្ជូនទៅ ប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនិតិវិធីច្បាប់៕