សូមចូលរួមរំលែកទុក្ខផង វេជ្ជបណ្ឌិតមួយរូបនៅមន្ទីរពេទ្យកុមារជាតិ បានទទួលមរណភាព ដោយសារតែ
សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះលោក ពៅ ភីលាភ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះ វេលាម៉ោង ០៩និង០៥នាទីយប់ ដោយរោគាពាធ(ដាច់សរសៃឈាមខួរក្បាល)។ កម្មវិធីបុណ្យ ស ព ប្រារព្ធនៅ ផ្ទះលេខ 12S ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ។
ក្នុងនោះដែរ ស្រ្តីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះKimsrim Chin បានមានក្តីរន្ធត់ជាខ្លាំងចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ ក៏បានរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«សូមឱ្យអំពេីល្អដែលប្ដីបានសាងកន្លងមក សូមព្រះពុទ្ធព្រះធម៌នាំប្ដីទៅកន្លែងបរមសុខ ភពដែលល្អ អូនជូនដំណេីរប្ដីចុងក្រោយប្ដីសម្លាញ់»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Sen Chansak បានសរសេរថា៖«01-12-2021 ពួកម៉ាក អាលាភ អញទើបឃើញហែងមើលអ្នកជំងឺព្រឹកមិញសោះ ហេតុអ្វីហែងទៅចោលអញ និងប្រពន្ធកូនហែង មិនព្រមប្រាប់អញមួយម៉ាត់ហាស បើមានជាតិក្រោយទៀត សូមឱ្យហែងនិងអញក្លាយជាបងប្អូន មិនមែនពួកម៉ាកទៀតទេ។ សូមវិញ្ញាណក្ខន្ធសម្លាញ់ទៅកាន់សុគតិភព។ R.I.P»។