លោកជំទាវ ស៊ុន្ទរី នួន ប្រកាសចូលរួមបោះឆ្នោតជូនបវរកញ្ញាកម្ពុជា ដេីម្បីមានឱកាសចូលទៅក្នុងដប់នាក់ចុងក្រោយ នូវទឹកប្រាក់ចំនួន
នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះ លោកជំទាវ នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានចូលរួមថវិកាចំនួន ២ពាន់ដុល្លារ ដេីម្បីបោះឆ្នោតជូនកញ្ញា ប៉ូ គឹមថេងសុតធីតា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាមានឱកាសចូលទៅក្នុងដប់នាក់ចុងក្រោយ(Top 10) នៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ( Miss Grand international 2021 )។
ក្នុងនោះដែរ លោកជំទាវ ស៊ុន្ទរី នួន បានសរសេររៀបរាប់នៅលើទំព័រផេកហ្វេសប៊ុកឲ្យដឹងថា៖«ខ្ញុំបានធ្វេីរួចហេីយដេីម្បីជួយធីតា 2000$ សំរាប់បោះឆ្នោតតាម App ជូនដល់បវរកញ្ញាខ្មែរយេីង សល់តែ3ថ្ងៃទៀតទេលឿនៗ សូមបងប្អូនចូលរួមជួយស៊ែរនិងlike ពិសេសសូមជួយបោះឆ្នោតតាម App star phone ដេីម្បីលេីកមុខមាត់កញ្ញាឯករបស់យេីងផង ខ្មែរជួយខ្មែរ»។
សូមជម្រាបថា កម្មវិធី «Miss Grand International» ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។ កម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព មានការចូលរួមពីសំណាក់បេក្ខនារីតំណាងប្រទេស មកពីជុំវិញពិភពលោក មកជួបជុំគ្នាបង្ហាញសមត្ថភាពពីមួយវគ្គទៅមួយវគ្គ ហើយបេក្ខនារីនីមួយៗបាននាំយកឈុតតំណាងជាតិនៃប្រទេសរៀងៗខ្លួន ដើម្បីបង្ហាញលើឆាកមួយនេះ។