សម្លាញ់អេីយ ខំតស៊ូយូរហេីយ ជិតដល់គោលដៅហេីយ ម៉េចបានប្រែទៅជាចឹង
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ឈ្មោះ សុខ បញ្ញា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរ ដែលបានកេីតឡេីងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Tom Teang បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖«R.i.p សម្លាញ់អេីយ ខំតស៊ូយូរហេីយ ជិតដល់គោលដៅហេីយ ប្រែទៅជាចឹង មកដល់ភ្នំពេញវាជាអ្នកនាំដេីរលេងមុនគេ2017 ជាតិក្រោយសូមកុំឱ្យជួបរឿងបែបនេះទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។