លឿនណាស់ ប្រពន្ធកូនធ្វើចិត្តមិនទាន់បានទេ បាត់បង់បង ដូចបាត់បង់គ្រប់យ៉ាងក្នុងជីវិត
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់ស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Da Linna Emoza ដែលបានបាត់ បង់ ស្វាមី ជាទីស្រឡាញ់ ដោយរូបគាត់បានទទួលមរណភាពនៅថ្ងៃអង្គារ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយរោគាពាធ។
ប្រភពពីភរិយាខាងលេី បានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ប្តីសំលាញ់មិនគួរអាយុខ្លីបែបនេះ លឿនណាស់ ប្រពន្ធកូនធ្វើចិត្តមិនទាន់បានទេ បាត់ បង់ បងដូចបាត់បង់គ្រប់យ៉ាងក្នុងជីវិត ចិត្តកាយខ្ញុំស្លា ប់ បាត់ហើយ សូមឱ្យវិញ្ញាណក្ខន្ធបងទៅកាន់សុកតិភព កើតជាតិក្រោយ សូមឱ្យយើងក្លាយជាប្តីប្រពន្ធនឹងគ្នាទៀត»។
ប្រភពពីមិត្តភ័ក្ដិរាប់អានគ្នាដែលមានគណនីហ្វេសប៊ុកឈ្មោះ Ne Ne បានមានការលេីកឡេីងថា៖«ខានជួបគ្នាប៉ុន្មានឆ្នាំហើយ បងណាងអើយ ឥលូវលែងបានជួបរហូតហើយ សូមឱ្យវិញ្ញាណក្ខន្ធបងទៅកាន់ទីស្ងប់សុខ កើតជាតិណាៗ សូមឱ្យបងអាយុវែង បងប្រុសល្អ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។