ទៅឲ្យបានសុខណាប្រពន្ធសម្លាញ់ គ្មានពាក្យអ្វីនឹងនិយាយក្រៅពីពាក្យថាសោកស្ដាយ
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bro Vuthy បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីភរិយាជាទីស្រឡាញ់បានទទួលមរណភាពនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺរលាកស្រោមខួរក្បាល។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ បុរសជាប្តីបានបង្ហោះសារលេីកឡេីងទាំងក្តីអាឡោះអាល័យជាខ្លាំងថា៖«គ្មានពាក្យអ្វីនឹងនិយាយក្រៅពីពាក្យថាសោកស្ដាយ ទៅអោយបានសុខណាប្រពន្ធសម្លាញ់»។ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Leng Srey Oun បានរៀបរាប់ថា៖«R.I.P PM សូមឲ្យឯងទៅឲ្យបានសុខណា កើតជាតិក្រោយសូមឲ្យឯងមានអាយុវែង កុំឲ្យខ្លីដូចជាតិនេះអី»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។