លឿនពេកហើយ ទើបតែលេងឆាតជាមួយគ្នាសើចលេងធម្មតាសោះ សុខៗក៏ទៅចោលបាត់
គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Nii Ya បានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលសាច់ញាតិជាទីស្រលាញ់ធ្លាប់រស់នៅជាមួយគ្នាតាំងពីតូច ដែលរូបនាងមានឈ្មោះ ណុង ស្រីថា ទេីបតែអាយុ ២១ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺដាច់សរសៃឈាម។
ប្រភពដដែលខាងលេីបានលេីកឡេីងថា៖ «R.i.p my sister ទើបតែលេងឆាតជាមួយគ្នាសើចលេងធម្មតាសោះ សុខៗក៏ទៅចោលបាត់ លឿនពេកហើយខ្ញុំសឹងមិនជឿសោះ សូមទៅឲ្យបានសុខណា»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Oun Na បានមានការរៀបរាប់ទាំងក្តីក្រៀមក្រំថា៖
«សូមឲ្យវិញ្ញាណក្ខន្ធអូននិងកូនទៅឲ្យបានសុខណាអូន កើតជាតិក្រោយសូមឲ្យអូននិងកូនមានអាយុវែង កុំឲ្យអភ័ពដូចជាតិនេះទៀត R.I.P»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។