វាលឿនពេកហើយប្អូនស្រី បងៗនិងក្រុមគ្រួសារ ទទួលយកមិនបានទេ សូមប្អូនទៅឲ្យបានសុខណា
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះ សុខ ខឿន បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនស្រីជាទីស្រលាញ់ បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពខាងលើបានមានការរៀបរាប់ឱ្យដឹងថា៖«វាលឿនពេក ហើយប្អូនស្រី បងៗនិងក្រុមគ្រួសារ ទទួលយកមិនបានទេ សូមប្អូនទៅឲ្យបានសុខណា បើមានជាតិក្រោយមកនៅជាបងប្អូននឹងគ្នាទៀតណា ប្តី បា ក់ ជើង ដេ ក នៅពេទ្យ ប្រពន្ធយកមកធ្វើបុណ្យនៅផ្ទះ បងអាណិតប្អូនណាស់ មានទម្ងន់ទៀត អាយុទើប22ឆ្នាំ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។