សូមទៅឲ្យបានសុខ ទៅកើតកន្លែងណាដែលមានក្ដីសុខ ជួបតែសេចក្ដីសុខសេចក្ដីសប្បាយ កុំឲ្យអាយុខ្លីដូចជាតិនេះណា
នារីដ៏ស្រស់ស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mi XGíí បានបង្ហាញពីក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីមិត្តភ័ក្ដិរបស់ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្ដាលរង របួស ធ្ងន់ បង្កឲ្យឈាមកកក្នុងខួរក្បាលរហូតបាត់ បង់ ជីវិត។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ជាមួយគ្នានេះ ប្រភពដដែលខាងលើបានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«សូមទៅឲ្យបានសុខណា ទៅកើតកន្លែងណាដែលមានក្ដីសុខ ជួបតែសេចក្ដីសុខសេចក្ដីសប្បាយ កុំឲ្យអាយុខ្លីដូចជាតិនេះណា អញនឹកឃើញមុខហែងពេលណាអញយំពេលហ្នឹង រួចទុក្ខរួចព្រួយហើយ ទៅឲ្យបានសុខ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។