លឿនពេកហើយ សូមទៅឲ្យបានសុខណាសម្លាញ់ កើតជាតិណាៗសូមឯងអាយុវែង មានរូបរាងល្អពេញលេញ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារប្អូនប្រុសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Makara Madara ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺរលាកស្រោមខួរក្បារ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Bom Bom បានសម្តែងនូវក្តីសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ថា៖«លឿនពេកហើយ ទៅអោយបានសុខណាសម្លាញ់ កើតជាតិណាៗសូមឲ្យឯងអាយុវែង រូបរាងល្អពេញលេញ ជួបមនុស្សល្អៗ ជីវិតពោពេញដោយសេចក្ដីសុខ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។