លឿនពេកហើយ ក្រែងឯងចង់ឲ្យពូជូនទៅប្រឡង ងើបមកវិញមក ជិតដល់ថ្ងៃហើយ 12ឆ្នាំដែលឯងរង់ចាំ
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mega Mind បានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីក្មួយស្រីជាទីស្រលាញ់របស់ខ្លួនដែលមានឈ្មោះ ស្រីណុច អាយុ ១៩ឆ្នាំ បានទទួលមរណភាពនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំ ក្រៃ លែង ស្ទើរទទួលយកពុំបាន មិនគួរណា បាត់ បង់ សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ ប្រភពខាងលើបានសរសេររៀបរាប់ទាំងក្តីសោកសៅថា៖«លឿនពេកហើយក្មួយ ក្រែងឯងចង់អោយពូជូនទៅប្រឡងហេ ជិតដល់ថ្ងៃហើយក្មួយងើបមកវិញ 12ឆ្នាំដែលឯងរង់ចាំហេ ពូថានឹងទិញ I Phone អោយនៅពេលឯងប្រឡងជាប់ហេ ឯងលេងសើចពេកហើយ»។
យ៉ាងណាមិញ ប្រភពដដែលរូបនេះក៏បានមានការបញ្ជាក់ឲ្យដឹងថា៖«បា ក់ ជើងទុកចោល២អាទិត្យ តែពេទ្យគ្មានជំនាញច្បាស់កាត់ចំសរសៃហូ រ ឈាមច្រើន តម្រូវអោយកាត់ជើងតែមិនចង់ឲ្យកាត់ក៏បញ្ជូនមកភ្នំពេញ ដោយអស់ឈាមច្រើនពេកក៏បាត់ បង់ ជីវិត នៅពេទ្យលោកសង្ឃ នេះក៏មកពីការបណ្ដោយរបស់គ្រួសារទើបទៅជាយ៉ាងនេះ ហើយថ្ងៃស្អែកទី២៥ ក៏ជាថ្ងៃកំណើតរបស់នាងដែរ»។
ប្រភពពីមិត្តភ័ក្ដិដែលមានឈ្មោះ Mō Nīkā បានលេីកឡេីងថា៖«ថ្ងៃទី25 ខែ11 ឆ្នាំ2002 ជាថ្ងៃចាប់កំណើតឯង ហើយថ្ងៃទី25 ខែ11 ឆ្នាំ2021 ជាថ្ងៃលាឯងចុងក្រោយ ហើយក៏លារហូត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។