ហួសចិត្ត ជិះម៉ូតូបញ្ច្រាសផ្លូវ សមត្ថកិច្ចឃា ត់ សួរនាំ បែរជាខឹងសម្បារក៏ស្ទុះរកទៅ វា យ សមត្ថកិច្ច ថែមទាំងបាន
កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកេីតឡេីង ដែលបុរសម្នាក់បានប្រេីអាកប្បកិរិយាមិនសមរម្យដោយបានស្រែកឡូឡា ព្រមទាំងបានចង់ វា យ ទៅលេីសមត្ថកិច្ចដែលកំពុងតែឈរជេីងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចនោះថែមទៀតផង។
បេីតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនៅចំណុចទីតាំងខាងលេីបានឲ្យដឹងថា មុនពេលកេីតហេតុបុរសរូបនេះបានជិះម៉ូតូបញ្ច្រាសផ្លូវក៏ត្រូវបានសមត្ថកិច្ចឃា ត់សួរនាំ តែបុរសរូបនេះបែរជាមានការខឹងសម្បារជាខ្លាំងក៏បានស្ទុះទៅរកវា យ សមត្ថកិច្ច ព្រមទាំងបានចង្អុល និងបាននិយាយទៅកាន់ប៉ូលិសថា ហែងសក្តិប៉ុន្មានទៀតផង។
ជុំវិញរឿងរ៉ាវនេះដែរ មហាជនជាច្រើនបានសម្ដែងនូវការហួសចិត្តជាខ្លាំងចំពោះបុរសជេីងខ្លាំងរូបនេះ ដែលមិនគួរណាមានរូបសម្បត្តិស្អាតបាត ស្លៀកពាក់សមរម្យ បែរជាប្រេីប្រាស់នូវពាក្យសម្តី និងកាយវិការបែបនេះទៅលេីសមត្ថកិច្ចទៅវិញ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម