បងប្រុស ហេតុអ្វីមនុស្សល្អអាយុខ្លីយ៉ាងហ្នឹង សូមជាតិក្រោយបងអាយុវែងកុំឱ្យដូចជាតិនេះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះបុរសម្នាក់ដែលមានឈ្មោះ ឆៃយ៉ង់ បានទទួលមរណភាពនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែ ជំ ងឺ មហា រី ក ពោះ វៀ ន ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តី រន្ធ ត់ ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារលឿនបែបនេះ។
ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Sayan Tam បានសម្តែងនូវក្តីសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ថា៖«R.I.P បងប្រុស ហេតុអ្វីមនុស្សល្អអាយុខ្លីយ៉ាងហ្នឹង សូមជាតិក្រោយបងអាយុវែងកុំឱ្យដូចជាតិនេះ សូមឱ្យវិញ្ញា ណ ក្ខ ន្ធ របស់បងបានទៅកាន់ទីដ៏សុខស្ងប់ផងចុះ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ បងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។