ប្រពន្ធស្រែក ទ្រ ហោ យំ ស្ទើរ គាំង ហៅប្តីឲ្យត្រលប់មកវិញ ខណៈដែល ស ព ស្វាមី ត្រូវដល់ពេលវេលាបូជា
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកេីតឡេីងនៅយប់អធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានឈ្មោះ Sokty Khen ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសភរិយាដែលត្រូវបាត់ បង់ ស្វាមីជាទីស្រឡាញ់ត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Chhuon Somaly ត្រូវជាសាច់ថ្លៃបានបង្ហោះសារលេីកឡេីងថា៖ «ហេតុអី? ហេតុអីក៏ដាច់ចិត្តទៅចោលប្រពន្ធកូនហា៎? មិនអាណិតកូនទេឬ? ហេតុអី? មិនគួរទេ វាលឿនពេកហើយ R.i.p ប្អូនថ្លៃ»។ ចំណែកឯភរិយាបុរសខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Sor Lymey ក៏បានរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖
«អ្នកទាំងអស់គ្នាប្តីខ្ញុំមិនបានទៅណាទេ ប្តីខ្ញុំនៅឈរក្បែរខ្ញុំនេះឯង ម៉េចក៏អ្នកទាំងអស់គ្នាខលមកសួរខ្ញុំធ្វើអី បងហាចាំអូនណាអូនទៅដល់ឥឡូវហើយ ម៉េចក៏បងទុកអូនចោលចឹងម៉េចក៏បងមិនមកយកអូន អូននៅចាំបងក្រែងបងថាស្រឡាញ់អូន ហេតុអីក៏ទៅណាមិនប្រាប់អូន ឆាប់មកវិញភ្លាមកូនយើងនៅចាំឯផ្ទះណាបង បងថាចង់នៅជាមួយអូនផ្តល់ភាពកក់ក្តៅអោយអូន ចង់ឲ្យអូនសប្បាយចិត្តចង់នៅក្បែរអូន ចុះឥឡូវបងទៅណាម៉េចមិនប្រាប់អូនប្តីសម្លាញ់អូននឹកបង ហើយអូនស្រលាញ់ប្តីណាស់ដឹងទេ ឆាប់មករកអូនភ្លាម អូនសុំអង្វរ បងហាមកយកអូនផង»។ យ៉ាងណាមិញ កាន់តែសង្វេគនោះ ខណៈពេលដែលកម្មវិធីបុណ្យកំពុងត្រូវបានប្រារព្ធរៀបចំឡេីង និងជាពេលវេលាកំណត់ចុងក្រោយដែល ស ព ត្រូវបូជា ស្រាប់តែស្រ្តីជាភរិយា បានស្រែក ទ្រ ហោ យំ ស្ទើរគាំ ង ធ្វើឲ្យអ្នកចូលរួមមានក្តីអាណិតអាសូរជាខ្លាំង។
សូមទស្សនាវីដេអូខាងក្រោម