ទីបំផុត ជនដៃដល់ ដែលបានរំ លោ.ភ ស.ម្លា.ប់ ក្មេងស្រី នៅស្រុកចំការលើ ពេលនេះត្រូវបានសត្ថកិច្ចចាប់ខ្លួនបានហើយ
មហាជនជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងករណីរំលោ ភ ស ម្លាប់ ទៅលេីក្មេងស្រីម្នាក់ឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ ដែលបានកេីតឡេីងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែល ជន រង គ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។
ជុំវិញករណីខាងលើ នារសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជន ដៃ ដល់ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ នៅចំណុចក្នុងព្រៃចំការក្រោយវត្តមណ្ឌលវិប្បសនា ដែលមានទីតាំងស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមជម្រាបប្រិយមិត្តឲ្យបានជ្រាបថា ជន ដៃ ដល់ ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបាននេះមានឈ្មោះ ម៉ាប់ កំសត់ ហៅ អាលន អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយជន រង គ្រោះ។ ចំពោះព័ត៌មានបន្ថែម ក្រុមការងារយើងខ្ញុំនឹងធ្វើការជម្រាបជូនជាបន្តនៅពេលក្រោយ។