ប្អូនប្រុសជាក្តីស្រលាញ់ ជាបេះដូងរបស់ប៉ាម៉ាក់ ពេលនេះប្អូនបានចាកចេញពីពួកយើងហើយ
គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកេីតឡេីងកាលពីប៉ុន្មានថ្ងៃមុននេះ បានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានឈ្មោះ សំ ដារ៉ូ អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត ឲ្យបាត់ បង់ ជីវិតទាំងវ័យក្មេង ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយ ពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Socheat Ban ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំថា៖«រឿងគ្រប់យ៉ាងអាចកើតឡើងដោយមិនបានព្រាងទុក ដោយមិនដឹងមុន ជំងឺគ្រោះថ្នាក់ មរណៈ “ប្អូនប្រុសជាក្តីស្រលាញ់ ជាបេះដូងរបស់ប៉ាម៉ាក់ប្អូនបាន ចាកចេញពីពួកយើងហើយ” ឪពុកម្តាយគ្រប់រូបបានបីបាច់ថែរក្សា កូនៗដោយក្តីស្រលាញ់ រួមជាមួយការអប់រំមួយដ៏ល្អ កូនក៏មានការងារល្អធ្វើ ជាបុគ្គលល្អក្នុងសង្គម តែពេលនេះប្អូនក៏បានចាកចេញពីពួកយើង សូមប្អូនទៅកាន់សុគតិភព លែងបានឃើញប្អូនទៀតហើយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។