បងប្រុសហេតុអ្វីក៏លឿនបែបនេះ បងទៅគ្មានថ្ងៃត្រឡប់ បងទៅទាំងមិនបានលា ខ្ញុំទទួលយកមិនបានទេ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់មានឈ្មោះ ហុី រតនៈ ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Sam Art Chantha ត្រូវជាប្អូនស្រីបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំយ៉ាងដូច្នេះថា៖«បងប្រុសហេតុអ្វីក៏លឿនបែបនេះ បងទៅគ្មានថ្ងៃត្រឡប់ បងទៅទាំងមិនបានលា ខ្ញុំទទួលយកមិនបានទេ លឿនពេកហេីយ ប្អូនសូមឲ្យបងប្រុសទៅកាន់សុគតិភពផងចុះ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។