ប្អូនស្រីមានចរិតល្អ ស្លូតបូតណាស់ ចេះយកអាសារ ចេះគោរពចាស់ទុំ មិនសមអីមកជួបរឿងបែបនេះទៅវិញ
ហ្វេសប៊ុក៖ មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលនារីម្នាក់ត្រូវបានគេធ្វើ បា ប លេីរូបរាងកាយ ព្រមទាំងបានផ្តា ច់ ជីវិតរូបនាងថែមទៀតផង ខណៈពេលចេញមកពីរៀនពេលយប់ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។ នេះបើយោងតាមការបញ្ជាក់បឋមពីមិត្តភ័ក្តិនារី រង គ្រោះ ហេីយករណីនេះដែរ សមត្ថកិច្ចកំពុងតែធ្វើការស៊េីបអង្កេតជាបន្តផងដែរ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Jêê Lîñâ បានសរសេររៀបរាប់ថា៖«R.i.p ចូលរួមរំលែកទុក្ខផងឯង So Phanny គ្រាន់តែឯងឆាតរូបអោយគ្នាមើលហើយ គ្នាមើលហើយឡើងស្លុតចិត្តណាស់ ចង់យំតាមឯងហើយស៊ូៗណា មិនមែនជាប់សាច់ញាតិអីទេ តែជាប្អូនរបស់មិត្តភក្តិ ហើយក៏ជាក្មួយរបស់អ្នកគ្រូលោកគ្រូដែបានបង្រៀនខ្ញុំកាលនៅរៀន
ហើយប្អូនស្រីដែលស្លា ប់ ទៅនេះគឺជាមនុស្សដែលធ្លាប់បង្រៀនភាសាថៃអោយខ្ញុំចេះនិយាយ បើតាមចរិតប្អូនវិញ ស្លូតបូតណាស់ ចេះយកអាសារ ចេះគោរពចាស់ទុំ ហើយស្ដាប់ដំបូន្មានបងប្អូនទាំងអស់ និយាយរួមទៅគាត់ជាមនុស្សល្អតែហេតុអី គាត់ត្រូវទទួលរឿងបែននេះ មិនយុត្តិធម៌ទេ គ្មានអ្វីនិយាយច្រើនទេ មានតែពាក្យថាអាណិតប្អូនណា សូមឲ្យអូនកើតជាតិណាៗកុំឲ្យជួបរឿងបែបនឹងទៀត»។