តារាល្បី TikTok គណនីឈ្មោះ សុខា ត្រូវបានសមត្ថកិច្ចធ្វើការចា ប់ ខ្លួន ពីបទ
អ្នកនិយមលេងបណ្តាញសង្គម TikTok ប្រាកដជាបានស្គាល់រួចមកហេីយ គណនីឈ្មោះ សុខា ដែលកាលពីកន្លងមកនេះ ឃេីញថាមានសប្បុរសជនជាច្រើនបានជួយដល់បុគ្គលរូបនេះជាហូរហែ រហូតបានចូលរួមសម្តែងជាមួយតារាល្បីមួយចំនួនផងដែរ តែដោយចរិតមិនល្អក៏បានធ្វើឲ្យខ្លួន តែ ល តោ ល លែ ង មានអ្នករាប់រក សឹ ង តែរកបាយទទួលទានមិនបាន។
យ៉ាងណាមិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មហាជនជាច្រើនបានមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយសមត្ថកិច្ចបានធ្វើការ ឃា ត់ ខ្លួន បុគ្គលរូបនេះ បន្ទាប់ពីធ្វើសកម្មភាពដេីរចូលទៅ លួ ច យកទូរស័ព្ទមួយគ្រឿងម៉ាក Redmi 10 ពណ៌ខៀវ របស់ជន រង គ្រោះ ម្នាក់នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ជុំវិញករណីដែលបានកេីតឡេីងខាងលើនេះ ឈ្មោះ ថន សុខា ក៏បានសា រ ភាព ប្រាប់ទៅកាន់សមត្ថកិច្ចថាខ្លួនពិតជាបាន លួ ច យកទូរស័ព្ទមួយគ្រឿងនេះពិតមែន ដោយបានយកទៅ ប ញ្ចាំក្នុងតម្លៃចំនួន ១០មុឺនរៀល ក្នុងហេតុផលថា ជារបស់បងប្អូនឲ្យយកមក ប ញ្ចាំ ទិញបាយហូប។