លឿនពេកហើយ ត្រឹមមួយពព្រិចភ្នែកត្រូវបាត់ បង់ ភរិយា និងកូនភ្លោះនៅក្នុងផ្ទៃដល់ទៅ២នាក់ ដោយសារតែ
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ San Sovanrith បានមានក្តីរន្ធត់ចិត្ត និងឈឺចាប់ជាខ្លាំង បន្ទាប់ពីភរិយាជាទីស្រឡាញ់ដែលមានឈ្មោះ តុន វិច្ឆិកា រួមនឹងកូនភ្លោះពីរនាក់នៅក្នុងផ្ទៃបានទទួលមរណភាពនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងជន្មាយុ ២៦ឆ្នាំ ដោយសារតែជំងឺកូវី.ដ ១៩។
ក្នុងនោះដែរ បុរសជាប្តីខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ថែខ្លួននិងកូនស្រីយើងទាំងពីរណាអូន សូមអូនជួយជូនពួកគាត់អោយបានទៅដល់ទីស្ងប់សុខផងចុះ បងនៅទីនេះបងនឹងមើលថែកូនប្រុសយើងអោយបានល្អ អូនកុំបាច់បារម្ភអី។ បងនឹងធ្វើជាប៉ាល្អបន្ទាប់ពីម៉ាក បងសន្យា»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។