ទទួលយកអត់បានទេ លឿនពេកហេីយ សូមឲ្យប្អូនទៅឲ្យបានសុខ កេីតជាតិណាៗកុំឲ្យដូចជាតិនេះទៀត
នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Na Ra បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនបានសម្រេចបញ្ចប់ជីវិតទាំងវ័យក្មេង ដោយបានធ្វើអត្តឃាតចង.ក សម្លា ប់ ខ្លួន ឯចំពោះមូលហេតុនៃដេីមចមដែលធ្វើឲ្យរូបគាត់បានសម្រេចចិត្តគិតខ្លីបែបនេះនៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡេីយនោះទេ។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍រន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«ទទួលយកអត់បានទេ លឿនពេកហេីយរតនា សូមឲ្យប្អូនទៅឲ្យបានសុខ កេីតជាតិណាៗកុំឲ្យដូចជាតិនេះទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។