បុរសជិះឡាន High Lander ដែលរេីសលុយបាន ២០ដុល្លារ ហេីយហែកចោលចំពោះមុខក្មេងស្រីអះអាងជាម្ចាស់លុយ បានចេញមុខបកស្រាយថា
កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ មហាជនជាច្រើនបានមានការចាប់អារម្មណ៍ជាខ្លាំងចំពោះឃ្លីបវីដេអូមួយបង្ហោះដោយក្មេងស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ NiTh NiTh ដោយបានសរសេររៀបរាប់ឲ្យដឹងថាថា៖«បងប្អូនជួយមើលទៅ លុយខ្ញុំជ្រុះហើយខ្ញុំសុំគាត់តាមសម្រួលហើយម៉េចគាត់មិនព្រមឲ្យខ្ញុំ ហើយនិយាយចេញឡើងថា
បើប្រាប់គាត់ពីដំបូងថាលុយខ្ញុំគាត់ឲ្យបាត់ហើយ ចុះខ្ញុំប្រាប់ថាលុយខ្ញុំជ្រុះខ្ញុំសុំវិញបានអត់ ពូគាត់ថាមែនលុយខ្ញុំ ហើយខ្ញុំខំបកមករើសវិញហើយម៉េចគាត់នៅតែអោនរើសទៀត លុយ 20$ វាមិនច្រើនទេសម្រាប់អ្នក តែច្រើនសម្រាប់ខ្ញុំ ធ្វើការរាល់ថ្ងៃទម្រាំបានលុយប៉ុណ្ណឹងសម័យកូវីដពិបាករកខ្លាំងណាស់»។
បន្ទាប់ពីឃ្លីបវីដេអូនេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានការរិះគន់ជាច្រើនពីសំណាក់មហាជនរួចមក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ បុរសជិះរថយន្ត High Lander ក្នុងហេតុការណ៍នោះក៏បានចេញមុខតាមរយៈវីដេអូធ្វើការបកស្រាយនៅលេីទំព័រហ្វេសប៊ុកឈ្មោះ Boroeun Miech ដោយបានសរសេរចំណងជេីងថា៖«ខ្ញុំសូមបកស្រាយរឿងកាលពីម្សិលមិញ ដែលប្អូនស្រីចោទថាខ្ញុំរើសលុយគាត់ហើយមិនអោយគាត់វិញ»។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម