ពិតជាលឿនពេកហេីយ ទេីបតែខានឆាតឈ្លោះជាមួយគ្នាតែ ២ថ្ងៃសោះ ហេីយម៉េចឯងទៅចោលពួកយេីងហេីយ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Try Hok ឲ្យបាត់ បង់ ជីវិតទាំងវ័យក្មេង ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គណនីហ្វេសប៊ុកឈ្មោះ Seanghai Perisic ត្រូវជាមិត្តភ័ក្ដិបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖ «វាពិតជាលឿនពេកហេីយហា អាសម្លាញ់ពួកយេីងទេីបតែខានឆាតឈ្លោះជាមួយគ្នាតែ ២ថ្ងៃសោះ ហេីយម៉េចឯងទៅចោលពួកយេីងហេីយ អញទទួលយកមិនបានទេហា ពេលឃេីញបែបនេះ សូមឯងទៅឲបានសុខណាសម្លាញ់កុំអាយុខ្លីដូចជាតិនេះទៀត បងប្អូនល្អ 12A5 បាត់បង់មិត្តភក្តិម្នាក់ហេីយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។