បងស្រីជាទីសំឡាញ់ លាប្អូនទៅរហូតហើយ បេីមានជាតិក្រោយសូមឲ្យបងមានអាយុវែង កុំឲ្យដូចជាតិហ្នឹងអី
ហ្វេសប៊ុក៖ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ជឹម សុជាតិ បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបងស្រីជាទីស្រឡាញ់ដែលមានឈ្មោះ ជឹម រតនា បានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ បុរសជាប្អូនខាងលេីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលជាខ្លាំងថា៖«បងស្រីជាទីសំឡាញ់ លាប្អូនទៅរហូតហើយ បេីមានជាតិក្រោយសូមឲ្យបងមានអាយុវែង កុំឲ្យដូចជាតិហ្នឹងអី សូមឲ្យបងស្រីទៅបានសុខគតិភពចុះ»។ ក្នុងនោះដែរ បេីតាមការបញ្ជាក់ពីមិត្តភ័ក្ដិរាប់អានគ្នាបានឲ្យដឹងថា រូបនាងមានជំងឺប្រចាំកាយ(ក្រពះពោះវៀន និងដុំគីស) ទេីបបណ្តាលឲ្យឃ្លាតឆ្ងាយពីក្រុមគ្រួសារជារៀងរហូតបែបនេះ។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។