សូមចូលរួមរំលែកទុក្ខ ពលករខ្មែរធ្វើការនៅកូរ៉េម្នាក់ទៀតហើយ បានទទួលមរណភាព
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាម Jaya Raketo បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈពលករខ្មែរម្នាក់ធ្វេីការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលក្រុមគ្រួសារជារៀងរហូត។ ដំណឹងនេះធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។
ក្នុងនោះដែរ ប្រភពខាងលើបានមានការបញ្ជាក់ប្រាប់ទៅកាន់មហាជនឲ្យដឹងថា៖«ចូលរួមរំលេកទុក្ខចំពោះមរណភាពនៃបងប្អូនពលករខ្មែរយើង។ ០៣១ តំបន់ គីម ផូ (មកពីខេត្តកំពង់ចាម) គាត់សម្រានស្លា ប់ ពេលព្រឹកបានមិត្តរួមកការងារ និងថៅកែរោកចក្រដឹងឮ ហើយប៉ូលីស ពេទ្យកំពុងអង្កេតនិងស្រាវជ្រាវរកមូលហេតុ ១៦.១១.២០២១។ សូមប្រុងប្រយ័ត្ន និងថែទាំសុខភាពទាំងអស់គ្នា»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធលោកពូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។