ជាមនុស្សតែងតែធ្វើឲ្យគេសប្បាយ បែរជាមិនអាចផ្តល់ស្នាមញញឹមដល់ខ្លួនឯងទៅវិញ
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលស្ត្រីម្នាក់ធ្លាប់តែមានស្នាមញញឹម និងតែងតែផ្តល់ភាពរីករាយដល់មនុស្សនៅជុំវិញខ្លួន បែរជាត្រូវជួបរឿងអកុសលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែជំងឺមហារីកដៃស្បូន រហូតទ្រាំទ្រលែងរួចក៏បានទទួលអនិច្ចកម្មនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
គណនីហ្វេសប៊ុកឈ្មោះ Ny Uncute ត្រូវជាមិត្តភ័ក្តិបានសរសេររៀបរាប់ថា៖«ហេតុអីឯងទៅចោលពួកខ្ញុំហាស Karona Phon ឯណាពាក្យសន្យា ឯណាពាក្យថារឹងមាំ ឯណាពាក្យថាឯងប្រាប់ខ្ញុំថាឯងនឹងជាហាស ឆាប់ក្រោកឡើងខ្ញុំទទួលយកមិនបានទេ។ កើតជាតិក្រោយយើងធ្វើជាមិត្តនឹងគ្នាហើយអាយុវែងណា ករុណា មិត្តមួយថ្ងៃមិត្តមួយជីវិត មនុស្សល្អដូចឯងហេតុអីទៅចោលពួកយើងរហូតគ្មានថ្ងៃត្រលប់ ទៅអោយបានសុខណា ឯងលែងឈឺចាប់ទៀតហើយណាសម្រាកចុះណាម្លាញ់»។
ចំណែកឯប្អូនស្រីជាមិត្តភ័ក្តិរាប់អានគ្នាដែលមានគណនីហ្វេសប៊ុកឈ្មោះ Jinn បានរៀបរាប់ទាំងក្តីអាឡោះអាល័យជាខ្លាំងថា៖«បងស្រីបងតែងតែផ្ដល់ស្នាមញញឹមឲ្យខ្ញុំគ្រប់ពេលពេលនៅជាមួយបងស្រី នៅជាមួយគ្នាតែងតែសើចតែងតែកំប្លែងមិនដឹងថាបងកើតរឿងចឹងសោះ ហើយបងតែងតែនិយាយថាគ្មានអ្វីសប្បាយជាងភាពរីករាយទេ បងហត់ហើយបងសម្រាក់ចុះ បងលែងឈឺទៀតហើយ បងលែងមានការឈឺចាប់ទៀតហើយ»។