លោកស្រី ទ្រី ដាណា បានទិញគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាក និងសុំអំពាវនាវទៅដល់អាជីវករទាំងអស់ មេត្តាកុំឡេីងថ្លៃទំនិញ ក្នុងគ្រាដ៏លំបាកនេះ
បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូវីដ១៩ កំពុងតែមានចំនួនកេីតឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះដែរ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាអគ្គនាយិកា គ្រឿងសម្អាងយីហោម៉ាក NNP ក៏បានទិញគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ចែកជូនប្រជាពលរដ្ឋ និងធ្វេីការអំពាវនាវទៅដល់អាជីវករទាំងអស់ មេត្តាកុំឡេីងថ្លៃទំនិញ ក្នុងគ្រាដ៏លំបាកនេះ ដេីម្បីរួបរួមគ្នា ទេីបយេីងអាចយកឈ្នះជំងឺដ៏កា.ចសា.ហាវមួយនេះ។
ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកលោកស្រី ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖”សូមមេត្តា បងប្អូនអាជីវករទាំងអស់កុំឡើងថ្លៃទំនិញ ក្នុងពេលដ៏លំបាកនេះ យើងត្រូវជួយគ្នា ហើយក៏ត្រូវចូលរួមការពារ ដើម្បីយកឈ្នះកូវីដ១៩ ឱ្យបាន។ នាងខ្ញុំបានទិញបន្លែ ពងទា សៀង អង្ករ មី ត្រីខ និង ម៉ាស ជាច្រើន ទុកចែកឱ្យអ្នកជួបការលំបាក មិនមែនយកមកលក់ទេ ហើយអរគុណណាស់ អ្នកលក់ទាំងអស់ ដែលមិនឆក់ឱកាសឡើងថ្លៃ សង្ឃឹមថាអ្វីៗ នឹងប្រសើរឡើងវិញ”។