បងទទួលយកអត់បានទេ បងស្រលាញ់ប្អូនណាស់ មិនដែលថាអីឲ្យប្អូនសូម្បីតែមួយម៉ាត់
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ឈ្មោះ ខាវ សុខេន ភេទប្រុស អាយុ ២៣ឆ្នាំ ឲ្យបាត់ បង់ ជីវិតនៅប្រទេសថៃ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ សុខួន មានជ័យ ត្រូវជាបងប្រុសបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖ «បងទទួលអត់បានទេ បងស្រលាញ់ប្អូនមិនដែលថាអីប្អូនសូម្បីតែមួយម៉ាត់»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។