លឿនពេកហើយ បងស្ទើតែមិនជឿ ប៉ាគាត់ទើបស្លា ប់ បាន10ថ្ងៃ ឥលូវប្អូនស្រីម្នាក់ទៀត
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Una Una បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្ដិជាទីស្រលាញ់បានទទួលមរណភាពចាកឆ្ងាយពីក្រុមគ្រួសារជារៀងរហូត។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា៖«R.I.P ប្អូនស្រី កើតជាតិក្រោយសូមឲ្យអូនអាយុវែង លឿនពេកហើយ បងស្ទើតែមិនជឿ ស្លាប់ដោយរោគរលាកសួត ធ្ងន់ ធ្ងរ ប៉ាគាត់ទើបស្លា ប់ បាន10ថ្ងៃ ឥលូវគាត់ទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។