លឿនពេកហើយប្រពន្ធសម្លាញ់ បងទទួលយកមិនបានទេ បើមានជាតិក្រោយ សូមឲ្យយើងក្លាយជាប្តីប្រពន្ធនឹងគ្នាទៀត
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ៅ សុភារិទ្ធិ បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីភរិយាជាទីស្រឡាញ់បានទទួលមរណភាពនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែស្ទះសរសៃឈាមខួរក្បាល។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ បុរសជាប្តីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យជាខ្លាំងថា៖«បើមានជាតិក្រោយ សូមឲ្យយើងទាំងពីរនាក់ក្លាយជាប្តីប្រពន្ធនឹងគ្នារស់នៅរហូតដល់ចាស់រៀងៗខ្លួន R.I.P ប្រពន្ធសម្លាញ់ សូមជាតិក្រោយឲ្យអូនមានអាយុវែងជាងជាតិនេះ បងទទួលយកមិនបានទេ លឿនពេកហើយបើកភ្នែកមកណាអ្នកគ្រប់គ្នាចាំមើលអូន»។
ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Saveth Thida បានសរសេរថា៖«សូមឲ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ខ្ញុំស្រលាញ់បង ហើយបងនៅតែបងដ៏ល្អរបស់ប្អូនរហូតទៅ បងគេងឲ្យស្ងប់ចិត្តចុះណា៎បង»។ ទន្ទឹមនឹងនេះ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។