លឿនពេកហើយមិត្ត ឯងទៅឲ្យបានសុខណា ឯងលែងឈឺ ចាប់ ហើយ ឯងលែងពិបាកហើយ
មហាជនជាច្រើនបានសម្តែងនូវការសោ ក ស្ដាយ និងរ ន្ធត់ ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ ក្រៀម ក្រំបំផុតដែលបុរសម្នាក់មានឈ្មោះ ស្រី មុន្នីឧត្ដម ជាមន្រ្តីនគរបាលវ័យក្មេងមួយរូបដ៏ស្រស់សង្ហារ បានទទួលមរណភាពនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ វេលាម៉ោង ២និង០៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ២៦ឆ្នាំ ដោយរោគាពាធ។
ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តី រ ន្ធត់ ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់ បង់ សមាជិកគ្រួសារឆាប់រហ័សបែបនេះ។ ក្នុងនោះដែរ ប្រភពពីមិត្តភក្តិដែលមានគណនីហ្វេសប៊ុកឈ្មោះ Kim Leang បានមានក្តីក្រៀម ក្រំ ជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ ក្តុក ក្តួល ថា៖
«Dom អើយលឿនពេកហើយមិត្ត ឯងទៅឲ្យបានសុខណា ឯងលែងឈឺ ចាប់ ហើយ ឯងលែងពិបាកហើយ ពួគយើងសោកស្ដាយឯងខ្លាំងណាស់មិត្ត សុំឲ្យឯងទៅដល់កន្លែងស្ងប់សុខណា យើងនៅតែជាមិត្តនិងគ្នាណាមិត្ត»។ ទន្ទឹមនឹងនេះ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។