ថៅកែស្រីហាងលក់ម៉ូតូ ប្រាក់សម្បត្តិ រំភើបចង់ហោះ ក្រោយស្វាមីបានធ្វើរឿងមួយនេះក្នុងថ្ងៃខួបកំណើតខ្លួន
ជឿជាក់ប្រិយមិត្ត ពុកម៉ែបងប្អូនប្រាកដជាបានស្គាល់រួចមកហើយ ជាពិសេសអ្នកនិយមតាមដានការ Live វីដេអូរបស់ស្រ្តីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ពេជ្រ ពេជ្រ ជាថៅកែហាងលក់ម៉ូតូមួយកន្លែងយីហោឈ្មោះ ប្រាក់សម្បត្តិ ដែលពូកែនិយាយ រហូតធ្វើឲ្យអ្នកទស្សនាស្តាប់មិនជិនណា និងមិនចេះធុញទ្រាន់ឡេីយ។
យ៉ាងណាមិញ នាយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ថៅកែហាងស្រីដ៏ស្រស់ស្អាតរូបនេះ បានមានក្តីរំភើបរីករាយជាខ្លាំង ដែលនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ស្វាមីបានជូនជាកាដូកងដៃពេជ្រដ៏មានតម្លៃ ព្រមទាំងបានបង្ហាញពីទំហំនៃក្ដីស្រលាញ់ជូនដល់រូបនាងជាភរិយាថែមទៀតផង។
ក្នុងនោះដែរ អ្នកនាង ពេជ្រ ពេជ្រ ក៏បានមានជាពាក្យពេចន៍ក្នុងចិត្តមួយចំនួននិយាយទៅកាន់មហាជន និងស្វាមីជាទីស្រលាញ់របស់ខ្លួនថា៖«ទោះត្រឹមផ្កា១ទង ក៏អូនរំភេីប អោយតែបេះដូងបងមានអូន មនុស្សប្រុសម្នាក់ដែលមិនចេះ Sweet Romantic Surprise ដឹងតែពីរកសុី តែទីបំផុតបងប្រែដេីម្បីអូន360ដឺក្រេ ទោះបងគ្មានកងដៃមួយនេះអោយអូន ក៏អូនពេញចិត្តនិងអ្វីគ្រប់យ៉ាងដែលបងព្យាយាម ធ្វេីដេីម្បីអូនរួចទៅហេីយ ត្រឹមមានបង និង កូន រាល់ថ្ងៃអូនមានសេចក្ដីសុខពេញលេញ អរគុណប្ដីល្អរបស់អូនសំរាប់គ្រប់បែបយ៉ាង LoveU»។
សូមទស្សនាវីដេអូខាងក្រោម