ពួកយើងអភព័្វម្លេះ ម្ដេចអូនទៅចោលបងហើយនិងកូន ក្រែងយើងសន្យាហើយថានឹងមើលថែកូនទាំងពីរនាក់
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ អក្ខរ៉ា បាត់ដំបង បានមានក្តី រ ន្ធ ត់ ចិត្ត និងឈឺចាប់ជាខ្លាំង ខណៈដែលភរិយាជាទីស្រឡាញ់បានទទួលមរណភាពកាលពីពេលថ្មីៗនេះក្រោយពេលសម្រាលកូនបានប៉ុន្មានថ្ងៃ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បុរសជាប្តីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យជាខ្លាំងថា៖ «ម្ដេចអូនទៅចោលបងហើយនិងកូន ក្រែងយើងសន្យាហើយថានឹងមើលថែកូនទាំងពីរនាក់ យើងទៅលក់បង្អែមវិញ យើងទៅផ្ទះយើងវិញណាអូនណា៎ ម្ដេចពួកយើងអភព័្វម្លេះជាតិក្រោយសូមយើងជាប្ដីប្រពន្ធនឹងគ្នាទៀតណា៎»។
ក្នុងនោះដែរ បេីតាមការបញ្ជាក់បឋមពីសា ច់ ញាតិនៃ ស ព បានប្រាប់ទៅកាន់មហាជនឲ្យដឹងថា រូបនាងបានទទួលមរណភាពដោយសារតែគាំ.ង បេះដូង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។