សូមប្អូនប្រុសទៅឲ្យបានសុខណា មិនគួរណាទៅចោលបងសោះ ជាតិមុខជាតិក្រោយកុំអាយុខ្លីណាប្អូន
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Sothea Love បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនបានធ្វើ អ ត្តឃាត ស ម្លា ប់ ខ្លួន ដោយសារតែជំងឺបាក់ទឹកចិត្ត(Depression) គិតច្រើនពេក ទេីបសម្រេចចិត្តគិតខ្លីបែបនេះ។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍រន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«សូមវិញ្ញាណក្ខន្ធប្អូនប្រុសបងទៅបានសុខណាប្អូនណា មិនគួណាទៅចោលបងសោះ ជាតិមុខជាតិក្រោយកុំអាយុខ្លីណាប្អូនប្រុសបង»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។