មិនគួរទេ លឿនពេកហើយប្អូនប្រុស ជាតិក្រោយសុំឲ្យអាយុវែង ប្អូនប្រុសល្អសង្ឃឹមប្អូនមួយនេះឯង
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Khun Phy ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Mary Cheng ត្រូវជាបងស្រីបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖«មិនគួរទេ លឿនពេកហើយប្អូនប្រុស ជាតិក្រោយសុំឲ្យអាយុវែង ប្អូនប្រុសល្អសង្ឃឹមប្អូនមួយនេះឯងនៅតែពេលនេះចប់ហើយ ស្នាមញញឹមនៅនឹងមុខថ្មីៗស្រស់ៗ ជាតិថ្មីកុំអភ័ព្វដូចជាតិនេះ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។