ក្រោយល្បីកក្រេីកពាក្យស្លោកពេញបណ្ដាញសង្គម ស្រាប់តែ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានពឹងឲ្យមហាជនជួយធ្វើរឿងមួយនេះភ្លាម
កាលពីពេលថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបលោកបានបង្កើតនូវពាក្យស្លោកមួយ ពេលកំពុងធ្វើការ Live បង្ហាញពីគម្រោងនៃការលក់អចលនទ្រព្យរបស់ខ្លួន ហេីយពាក្យស្លោកនេះដែរ ក៏មានមតិមួយចំនួនបានធ្វើការគាំទ្រ និងមួយចំនួនទៀតបានរិះគន់ផងដែរ។
យ៉ាងណាមិញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានមានការលើកឡើងទាក់ទងនឹងពាក្យស្លោករបស់ខ្លួនបានបង្កើត ដោយមានខ្លឹមសារទាំងស្រុងថា៖«អរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា«យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ»
បងប្អូនខ្លះក៏យល់អត្ថន័យខ្ញុំចង់និយាយអប់រំប្អូនៗនៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យនិងចេះចំណាយប្រាក់អោយចំទិសដៅចង់អោយអនាគតគាត់បានល្អ តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា«ស្ទាវ» ចឹងខ្ញុំនឹងកែតំរូវឡើងវិញហើយសូមបងប្អូនជួយកែតំរូវទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចំរើនតែប៉ណ្ណោះ តោះចូលរួមកែតំរូវទាំងអស់គ្នា———«យុវវ័យសម័យបើអត់ដី……………»គួរពាក្យថាម៉េច»។