ទៅឲ្យបានសុខណាអុី បេីមានជាតិក្រោយមែន សូមឲ្យអុីមានអាយុវែងកុំឲ្យដូចជាតិនេះទៀត
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពរបស់ស្រ្តីម្នាក់ ដែលបានទទួលអនិច្ចកម្មនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារតែជំងឺរលាកឆ្អឹង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ជាមួយគ្នានេះ ប្រភពពីក្មួយស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ មាន ស្រីណូ បានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសារថា៖ «សូមវិញ្ញាណក្ខន្ធចែទៅកាន់សុគតិភពផងចុះ កើតមកជាតិក្រោយកុំមានជំងឺឈឺដូចជាតិនេះទៀតណាចែ»។ ប្រភពពីក្មួយស្រីម្នាក់ទៀតឈ្មោះ សែម ស្រីនិច បានរៀបរាប់ថា៖«ទៅឲ្យបានសុខណាអុី មានជាតិក្រោយមែន សូមឲ្យអុីមានអាយុវែងកុំឲ្យដូចជាតិនេះ កុំអោយប្រទះនឹងជំងឺកាចសាហាវបែបនេះទៀត នឹងផ្តល់ជាកម្លាំងចិត្តដល់កូន ប្រុស ស្រីផង លាហើយ លាទាំងអាល័យ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។