ទឹកចិត្តល្អណាស់ តារាចម្រៀង ព្រាប សុវត្ថិ ប្រកាសជួយឧបត្ថម្ភដល់លោកតា សង់សុីស នូវថវិកាចំនួន
ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា លោកតា សង់ សុីស ដែលជាអតីតតារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា រួមជាមួយកូនៗក្នុងក្រុមគ្រួសារបានសម្រក់ទឹកភ្នែកលើកដៃសំពះអំពាវនាវសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអាចយកលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុល្លារ ដោយផ្ទះគាត់លក់ពីរល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។
យ៉ាងណាមិញ ដោយមេីលឃេីញពីទុក្ខលំបាកបែបនេះ នាថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា រួមជាមួយក្រុមគ្រួសារបានឧបត្ថម្ភជួយដល់តារាកំប្លែងជេីងចាស់លោកតា សង់ ស៊ីស នូវថវិកាចំនួន ២លានរៀល (ប្រាំរយដុល្លារ)។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា៖«កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនដល់តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស តាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលកំពុងមានជីវភាពខ្វះខាត»។