ទឹកចិត្តល្អណាស់ លោកជំទាវ ស្រីអូន ប្រកាសជួយឧបត្ថម្ភដល់លោកតា សង់សុីស នូវថវិកាចំនួន
ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា លោកតា សង់ សុីស ដែលជាអតីតតារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា រួមជាមួយកូនៗក្នុងក្រុមគ្រួសារបានសម្រក់ទឹកភ្នែកលើកដៃសំពះអំពាវនាវសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអាចយកលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុល្លារ ដោយផ្ទះគាត់លក់ពីរល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។
យ៉ាងណាមិញ ដោយមេីលឃេីញពីទុក្ខលំបាកបែបនេះ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកជំទាវ នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ រួមជាមួយក្រុមគ្រួសារបានឧបត្ថម្ភជួយដល់តារាកំប្លែងជេីងចាស់លោកតា សង់ ស៊ីស នូវថវិកាចំនួន 1000$ (មួយពាន់ដុល្លារ)។
ជាមួយគ្នានេះ លោកជំទាវ ស្រីអូន ក៏មានជាពាក្យពេចន៍រៀបរាប់ផងដែរថា៖«ចៅសុំជួយលោកតា 1000$ សំរាប់ដោះស្រាយបញ្ហាដែលលោកតាកំពុងជួប ធ្លាប់មេីលកំប្លែងលោកតាតាំងពីនៅក្មេង សូមអរគុណបងប្អូនដែលចូលរួមជួយលោកតាដោយក្ដីអាណិតអាសូរ ជួយលោកតាសង់សុីស»។