ក្រោយឃេីញទិដ្ឋភាព កូនប្រុសក្រាបសំពះ ជូនដំណេីរលោកឪពុក ដែលមានអាយុ៩២ឆ្នាំ ឡេីងរថយន្ដទៅព្យាបាល ជំ ងឺ កូ.វី.ដ ១៩ រួចមក លោកស្រី ទ្រី ដាណា ក៏បានបង្ហាញពីអារម្មណ៍ដ៏រំជួលចិត្តរបស់ខ្លួនថា
រូបភាពដ៏រំជួលចិត្តចំនួនពីរសន្លឹក ស្ដីពីអ៊ំប្រុសម្នាក់ បានលុតជង្គង់ ក្រាបសំពះលោកតាម្នាក់ ត្រូវជាឪពុកបង្កេីតរបស់គាត់ ដែលមានអាយុ៩២ឆ្នាំ ទៅហេីយ រស់នៅព្រែកឯក បានរៀបចំបង្វិច និងវ៉ាលី ត្រៀមខ្លួនឡេីងរថយន្ដ ដេីម្បីទៅសម្រាកព្យាបាល ជំ ងឺ កូ.វី.ដ ១៩ បានធ្វេីឱ្យមហាជនទូទាំងប្រទេសមានការរំជួលចិត្តជាខ្លាំង។
នៅលេីគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា វិញ ក្រោយឃេីញទិដ្ឋភាព កូនប្រុសក្រាបសំពះ ជូនដំណេីរលោកឪពុក ដែលមានអាយុ៩២ឆ្នាំ ឡេីងរថយន្ដទៅព្យាបាល ជំ ងឺ កូ.វី.ដ ១៩ រួចមក គាត់ក៏បានលេីកឡេីង នូវសំណេរមួយឃ្លា ដោយសរសេររៀបរាប់ ទាំងអារម្មណ៍រំជួលចិត្តថា៖
“មើលរូបថតនេះហើយ មានអារម្មណ៍ថាចង់យំ កូនថ្វាយបង្គំជូនដំណើរឪពុកអាយុ ៩២ឆ្នាំ ទៅព្យាបាល ជំ ងឺ កូ.វី ដ ១៩។ មិនដឹងមានពាក្យអីរៀបរាប់អស់ ពីទំហំទឹកចិត្ត មនោសញ្ចេតនានេះ។ ព្រោះតែ កូ.វី.ដ ១៩ បងប្អូនត្រូវផ្អាកការងារ ផ្អាកការរកស៊ី គ្មានចំណូល។ នាងខ្ញុំក៏ដូចគ្នា ត្រូវផ្អាកអាជីវកម្មទាំងអស់ ដើម្បីប្ដូរមកវិញនូវក្ដីសង្ឃឹមមួយថា កូ.វី.ដ នឹងរ.លាយបាត់ ប្រទេសយើងនឹងស្រស់បំព្រងឡើងវិញ មានតែពាក្យថាទ្រាំ សូមបងប្អូនគោរពវិធានការសុខាភិបាលសិន កុំទាន់ជួបជុំឪពុកម្ដាយ បងប្អូន កូនក្មួយ បើយើងក៏មិនច្បាស់ថាយើងមាន វី.រុ.ស នេះឬអត់។ ទ្រាំនៅផ្ទះមួយរយៈ អត់ឃ្លា.ន ពងទា មី សិន ថ្ងៃក្រោយ យើងនឹងសប្បាយ ជួបជុំមនុស្សជាទីស្រលាញ់។ ចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា”។