សង្វេគណាស់ ទេីបតែសម្រាលកូនបានប៉ុន្មានថ្ងៃ ម្តាយក៏លាចាកលោក បន្សល់ទុកកូនតូចឲ្យនៅកំព្រាទាំងមិនទាន់បានឃេីញមុខ
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង ចំពោះដំណឹងដ៏ក្រៀមក្រំបំផុតដែលប្អូនស្រីម្នាក់បានទទួលមរណភាពដោយសារតែជំងឺកូវី.ដ ១៩ បន្ទាប់ពីសម្រាលកូនរួចបានប៉ុន្មានថ្ងៃ។ ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីមិត្តភ័ក្ដិ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah Je Leak បានរៀបរាប់ឱ្យដឹងថា៖
«ទៅឲ្យបានសុខណាមិត្តកុំបារម្ភពីកូនអី ខ្ញុំជំនួសមុខឲ្យគ្រួសារនៃ ស ព មិត្តភក្តិដែលធ្លាប់រៀនជាមួយនៅវិទ្យាល័យព្រះសីនុទាំងអស់ និងបងៗដែលធ្លាប់ស្គាល់រាប់អាន ធ្លាប់ធ្វើការជាមួយ Neth Phaii ចង់ចូលបុណ្យជួយសម្រាលទុកខ្លះ អាចបាញ់ចូលកុង ABA ប្តីនៃ ស ព បាន ABA 001 157 592 LON PHEANUT»។
ប្រភពពីមិត្តភ័ក្ដិស្វាមីដែលមានគណនីហ្វេសប៊ុកឈ្មោះSeyha You បានរៀបរាប់ថា៖«ជំនួសមុខ មិត្តភ័ក្ដិវិទ្យាល័យដីដុះជំនាន់ ២០១៣ ទាំងអស់ ចូលរួមរំលែកទុក្ខដល់ពួកម៉ាក់ PheaNut Lon ដែលបានបាត់បង់ប្រពន្ធជាទីស្រលាញ់ បន្សល់ទុកកូនតូចនៅថែរក្សា Becuase of COVID 19។ មិត្តភ័ក្ដិដែលធ្លាប់បានរៀនជំនាន់ជាមួយគ្នា ឬបងប្អូនដែរធ្លាប់បានស្គាល់ក្ដី ឬមិនស្គាល់ក្ដីអាចរួមចូលបុណ្យតាមរយៈ ABA របស់គេផ្ទាល់បាន 001 157 592 (LON PHEANUT)She Rest In Paradise My Friend Stay safe»។