ទឹកចិត្តល្អណាស់ ថៅកែលក់ម៉ូតូ ប្រាក់សម្បត្តិ ប្រកាសជួយឧបត្ថម្ភដល់លោកតា សង់សុីស នូវទឹកប្រាក់ចំនួន
ជឿជាក់ប្រិយមិត្ត ពុកម៉ែបងប្អូនប្រាកដជាបានស្គាល់រួចមកហើយ ជាពិសេសអ្នកនិយមតាមដានការ Live វីដេអូរបស់ស្រ្តីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Pich Pich ជាថៅកែហាងលក់ម៉ូតូមួយកន្លែងយីហោឈ្មោះ ប្រាក់សម្បត្តិ ដែលពូកែនិយាយ រហូតធ្វើឲ្យអ្នកទស្សនាស្តាប់មិនជិនណា និងមិនចេះធុញទ្រាន់ឡេីយ។
យ៉ាងណាមិញ នាល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ថៅកែហាងស្រីដ៏ស្រស់ស្អាតរូបនេះ បានប្រកាសឧបត្ថម្ភជួយដល់តារាកំប្លែងលោកតា សង់ ស៊ីស នូវថវិកាមួយចំនួន ព្រមទាំងមានជាពាក្យពេចន៍រៀបរាប់ថា៖ «លោកតាសុីសមិនបានសុំជំនួយ ប៉ុន្តែខ្ញុំចង់ជួយដោយទឹកចិត្តពិត ចៅមានបន្តិចបន្តួច
សុំជូនលោកតា500$ លោកតាសុីសបានបម្រើក្នុងវិស័យសិល្បៈកំប្លែងយូរតាំងខ្ញុំនៅកុមារភាព ធ្វេីអោយមហាជនសេីចសប្បាយមករហូត ឥលូវលោកតាចាស់ខ្លាំង មានជំងឺនិយាយក៏មិនបាន បាត់បង់កូន2នាក់ មានបំណុល លោកតាបានសុំអោយមហាជនជួយទិញផ្ទះគាត់ផងដេីម្បីសងបំណុលផង»។