ទីបំផុត បទ Are you ok? របស់កញ្ញា តន់ ចន្ទសីម៉ា បានចេញជាផ្លូវការហើយ ដែលមានអ្នកចូលទស្សនាច្រើនបំផុតមិនធ្លាប់មាន
នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ Full MV ជាផ្លូវការ បទ «Are you ok?» ដែលជាការបកស្រាយដោយកញ្ញា តន់ ចន្ទសីម៉ា។ ចំពោះបទចម្រៀងនេះដែរ ត្រឹមតែរយៈពេល ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាដល់ទៅជាង ១លានដងទៅហេីយ ដែលនេះគឺជាកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជាដែលមានអ្នកចូលទស្សនាច្រើនបំផុត។
ទន្ទឹមនឹងភាពជោគជ័យនេះ កញ្ញា តន់ ចន្ទសីម៉ា ក៏មានជាពាក្យពេចន៍មួយចំនួននិយាយទៅកាន់មហាជន ក៏ដូចជាហ្វេនៗអ្នកគាំទ្ររបស់ខ្លួន ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖«មានតែម្រាមដៃដប់អរគុណចំពោះបងប្អូនដែលគាំទ្រនិងមិនដែលលែងដៃពីក្មេងស្រីម្នាក់នេះ។
ការរិះគន់របស់ពុកម៉ែបងប្អូនកន្លងមកខ្ញុំប្រឹងប្រែង សុំកែតម្រូវ នឹងប្រឹងប្រែងដោយស្មោះត្រង់និងការគោរព ហើយគោរពអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង បំផុត
រំភើបហួសពីរំភើប»។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវ Full MV បទ Are you ok? ដែលជាការបកស្រាយពីតារាចម្រៀង តន់ ចន្ទសីម៉ា ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម