ក្រែងសន្យាថាទៅដល់ទីណាក៏បាន ឲ្យមានពីរនាក់ មិនអាចឆ្ងាយពីគ្នាទេ ចុះឥឡូវហេតុអីក៏ទៅចោលគ្នាហើយមិនមកវិញចឹង
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមរយៈពេលដ៏ខ្លីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់ ព្រោះទម្រាំតែមនុស្ស២នាក់បានមកស្គាល់គ្នា និងឈានដល់ថ្ងៃរៀបចំពិធីមង្គលការ បង្កើតបានគ្រួសារដ៏តូចមួយវាមិនមែនជារឿងដែលងាយស្រួលនោះទេ។
យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពរបស់បុរសម្នាក់ ដែលបានទទួលអនិច្ចកម្មកាលពីពេលថ្មីៗនេះ ដោយសារតែជំងឺដាច់សរសៃ ឈា.ម ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Bong Thai ត្រូវជាភរិយាបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា«ក្រែងសន្យាថាទៅដល់ទីណាក៏បាន ឲ្យមានពីរនាក់ មិនអាចឆ្ងាយពីគ្នាទេ ចុះឥឡូវហេតុអីក៏ទៅចោលគ្នាហើយមិនមកវិញចឹង»។