អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយឧបត្ថម្ភដល់កុមារាម្នាក់នៅស្រុកបន្ទាយស្រី នូវថវិកាចំនួន
នាល្ងាចថ្ងៃអង្គារ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភជួយដល់កុមារាម្នាក់ដែលរស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នូវថវិកាចំនួន ២០លានរៀល ខណៈដែលកុមារារូបនេះកំពុង ផ្ទុះ ការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើនលេីបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថាជាមហាសេដ្ឋីមួយរូបដ៏មានចិត្តសប្បុរសធម៌ក៏បានមានជាប្រសាសន៍លេីកឡេីងលេីទំព័រហ្វេសប៊ុក ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖«ក្មួយប្រុសពូជួយសម្ភារៈក្មួយ20លានរៀលសម្រាប់ការសិក្សា និងឪពុកម្ដាយរបស់ក្មួយ
ការពិតទៅក្មួយមានសំណាងណាស់ ដែលមានឱកាសចូលរៀន ក្មួយត្រូវតែតស៊ូ បើប្រទេសយើងគ្មានសន្តិភាពទេ សូម្បីការរៀនសូត្រក៏យើងមិនអាចរៀនបានដែរ ពូគ្មានពាក្យអ្វីច្រើនទេ មានតែពាក្យថាក្មួយតស៊ូ។ សូមគ្រួសារឬតំណាងគាត់ ទាក់ទងក្រុមការងារពូ 070 451 400»។